khmer eng
  • ឯកឧត្ដម ហែម ខន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្រាំងអំពិល របស់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកឡើងពីគុណបំណាច់ ដែលបានបញ្ចប់សង្រ្គាម នាំសន្តិភាព និងដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រេីន និងបានណែនាំដល់មន្រ្តីភូមិឃុំ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យសន្ទស្សន៍, ត្រួតពិនិត្យការរៀបចំក្រុមចលនាបោះឆ្នោត, ត្រួតពិនិត្យឯកសារអត្តសញ្ញាណ និងជាពិសេសត្រូវអនុវត្តការងារឱ្យដើរស្របតាមប្រតិទិនបោះឆ្នោតរបស់ គជប។ ក្នុងឱកាសនោះដែរឯកឧត្តមបានជូនវត្ថុកំដរដៃដល់ក្រុមប្រឹក្សាឃុំ និងមន្រ្តីភូមិទាំង ៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រមា ចំនួន០១, សារ៉ុង ០១, ត្រីខ ០១កំប៉ុង, នំបុ័ង ០២ដើម និងទឹកសុទ្ធ ០១ដប។ សរុប ក្រមាចំនួន ៥០, សារ៉ុងចំនួន ៥០, ត្រីខ ចំនួន ៥០កំប៉ុង , នំបុ័ង ១០០ដើម និងទឹកសុទ្ធ ចំនួន ៥០ដប។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន